khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោក នូ ហួយ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កែប ដែលមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោក នូ ហួយ ជាសមាជិកក្រុមប្រឹក្សាសង្កាត់កែប ដែលមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។
    ក្នុងឱកាសនោះដែរ ក៏បាននាំយកអំណោយមនុស្សធ៌មរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនរួមមាន អង្ករ ១០០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកផ្លែឈើ១កេះ ទឹកត្រចៀកកាំ១កេស ទឹកដោះគោឆៅ២ឡូ និងថវិកាចំនួន ៣ ០០០ ០០០៛ ( បីលានរៀល )។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២